ធ្វើនំមើមស្ពៃ

 Home / ធ្វើនំមើមស្ពៃ
 

សមាសធាតុៈ​  ម្សៅអង្ករ ;  ម្សៅផ្លុង

សេចក្តីណែនាំប្រើប្រាស់ៈ

  • ត្រៀមបំរុងៈ

មើមស្ពៃ ស  ឈូសទៅជាសរសៃ (៥០០ក្រ.) ; រួចដាក់អំបិល ១ ស្លាបព្រា (៥ក្រ.)ចូល; កងឲ្យស្មើដើម្បីមើមស្ពៃធូរ សំប៉ែត។ ទុកក្នុង អំឡុង ៥ នាទី រួចលាងនឹងទឹកធម្មតាឡើងវិញ  ​ពួតឲ្យអស់ទឹក។ បង្គារក្រៀមត្រាំក្នុងទឹកឲ្យទុន រួចលាងស្អាត  ; ទុកឲ្យស្ងួត។ សាច់ ( ១០០ក្រ.) ស្ងោរឲ្យឆ្អិន ; កាត់តូចៗជាសរសៃ សណ្តែកដៃ​ (៥០ក្រ.)ស្ងោរឲ្យឆ្អិន  លាងស្អាត

  • របៀបធ្វើៈ

១-     យកខ្ទះឆាខ្ទឹម ស ; បង្គារក្រៀម;   សាច់​ ; សណ្តែកដៃ ;  បន្ឬាប់ពីនោះដាក់មើមស្ពៃចូលឆាឲ្យឆ្អិន។

២-  ដាក់ម្សៅធ្វើនំមើមស្ពៃ ៤០០ក្រ. ចូលក្នុងឆ្នាំង  ចាក់ទឹក ៧០០ម.ល. លាយឲ្យស្មើ។​ បន្ទាប់ពីនោះ ដាក់លើចង្ក្រាន ដុតភ្លើង កូរម្សៅដល់ពេលម្សៅឆ្អិនខាប់ បិទភ្លើង។បន្តចាក់ចម្រុះបង្គារ ; សាច់ ; សណ្តែក​;  មើមស្ពៃចូលលាយឲ្យស្មើ។

៣-  ដាំទឹកក្នុងឆ្នាំងចំហុយនំឲ្យទឹកពុះខ្លាំង ; ចាក់ប្រេងឆាមួយបន្តិចចូលក្នុងស៊ឹងដាក់ក្នុងឆ្នាំងទឹកពុះ​;ចាក់ចម្រុះចូល; ឲ្យ ថែម ម្រេចកិនម៉ត់ (៥ក្រ.)  អំបើសកាត់តូចៗ។ចំហុយក្នុងអំឡុង ៣០ នាទីគឺនំឆ្អិនហើយ។ទុកឲ្យនំត្រជាក់ឬចៀនឲ្យលឿងហូបជាមួយនឹងម្ទេសសៀងគឺឆ្ងាញ់ណាស់។