ម្សៅនំឡត

 Home / ម្សៅនំឡត
 

 

វីធីណែនាំប្រើប្រាស់

  • លាយម៉្សៅ ៣០០ ក្រាមនឹងព៌ណគ្រឿងបរិភោគ(​ប្រសិន​បើចង់ធ្វើនំឡតព៌ណ ស គឺមិនចាំបាច់លាយ នឺងព៌ណនោះទេ) ។ បន្ទាប់ពីនោះចាក់ទឹក ៩០០មីលីលីត្រលាយនឹងម៉្សៅ  រួចដាក់លើចង្រ្កាន កកូរឲ្យស្មើ   ភ្លើងឆេះតូច  មើលឃើញម៉្សៅមានព៌ណ ស ថ្លាគឺឆ្អិនហើយ។
  • រៀបដាក់កញ្ច្រែងមានប្រហោងតូចៗប៉ិនក្បាលចង្កឹះលើក្លាំទឹកត្រជាក់(ឬទឹកកកត្រជាក់)   បន្ទាប់ពីនោះ ចាក់ម៉្សៅកំពុងនៅក្តៅចូលក្នុងកញ្រ្ចែងយកវែកគាបសង្កត់ខ្លាំងដើម្បីម៉្សៅធ្លាក់ចុះតាមប្រហោងកញ្រ្ចែង មានទងវែងៗប្រហែល ៣ សង់ទីម៉ែត្រ។
  • នំឡតហូបជាមួយនឹងទឹកស្កររំងាស់    សណ្តែកបាយបកសំបកដាំឆ្អិន    ទឹកដូង(ដូងច្របាច់យកទឹកដើម) ដាំឆ្អិនគឺយ៉ាងឆ្ងាញ់ណាស់។