នំចាក់ខៃ្វ

 Home / នំចាក់ខៃ្វ

 

              

វត្ថុធាតុដើមសម្រាប់ធ្វើនំ

 ម៉្សៅ, ស្ករស, ម៉្សៅធ្វើឲ្យនំអណែ្តត, អំបិល 

របៀបធ្វើនំ

 លាយម៉្សៅ៤០០ក្រាមនឹងទឹក២៨០មីលីលីត្រ  ហើយច្របល់ចម្រុះម៉្សៅនឹងទឹកឲ្យ​ស្មើទៅជាដុំមានរូបមូល(ទុកវិញម៉្សៅមួយបន្តិចសម្រាប់កិននំ) បន្ទាប់ពីនោះយក ថង់នីឡុងដណ្តប់ដុំម៉្សៅឲ្យជិតក្នុងរយៈពេលប្រមាណ១០នាទី    បន្ទាប់ពីនោះ ច្របល់ម៉្សៅជាសារម្តងទៀតហើយលុញចម្រុះម៉្សៅជាដុំវែង   ហើយយកថង់នីឡុង
ដណ្តប់ដុំម៉្សៅឲ្យជិតផ្អឹបក្នុងរយៈពេលប្រមាណ 3 ម៉ោង(ផ្អឹបម៉្សៅកាន់តែយូរនំកាន់ តែឆ្ងាញ់ជាង)។
 

- យកម៉្សៅចេញដើម្បីកិនម៉្សៅ រាយម៉្សៅស្ងួតមួយបន្តិចលើថាសហើយកិនម៉្សៅ មានកម្រិតក្រាស់ប្រមាណ០,៥សង់ទីម៉ែត្រ។កាត់ម៉្សៅជាចំណិតមួយៗ  វែងប្រ មាណ១០សង់ទីម៉ែត្រ  ទទឹង 3 សង់ទីម៉ែត្រ  យកបន្ទះឬស្សីជ្រលក់ទឹកលាបនៅ កណ្តាលចំណិតម៉្សៅដែលទើបបានកាត់   ដាក់មួយចំណិតម៉្សៅផ្សេងទៀតនៅ ខាងលើ   យកកាំបិតចុចស្រាលៗនៅកណ្តាលតាមបណ្តោយ។ 

 -  ក់ប្រេងឆាចូលក្នុងខ្ទះដាំឲ្យពុះទើបយើងបើកភ្លើងឲ្យតូចបន្តិច    ដើម្បីប្រេងឆា​មិនចេញផ្សែង​(នំទើបនឹងអណ្តែតល្អមើល)។  បន្ទាប់ពីនោះ​យកដៃកាន់នៅ ក្បាល ទាំង​២នៃចំណិតម៉្សៅលុញឲ្យវែងប្រហែលពី១៥ដល់១៧ សង់ទីម៉ែត្រឲ្យ ចូល ក្នុងខ្ទះប្រេងឆាកំពុងពុះយកចង្កឹះត្រឡប់នំចៀននឹងភ្លើងក្តៅល្មម រហូត ដល់ ពេល នំឆ្អិនឆ្ងុយទើបស្រង់ឡើងដាក់លើបន្ទះឲ្យវាជ្រួតប្រេងឆា។ផលិតផលនេះ ហូបក្តៅ ឬហូបជាមួយនឹងបបរគឺឆ្ងាញ់ណាស់៕